សកម្មភាពនៅកម្ពុជា

រៀបចំវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសាធារណៈ និងឯកជន

សមាគម JCA បាននឹងកំពុងរៀបចំបង្កើតឡើងនូវវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីផ្តល់ជាវិធានការជំនួយដល់ក្រុមហ៊ុនជប៉ុនដែលជាសមាជិក ជាពិសេស សហគ្រាសធុនតូច និងមធ្យម រួមទាំងរដ្ឋាភិបាលមូលដ្ឋាន ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា។ មានការលើកឡើងពីផលលំបាកចំពោះនិតិវិធីនៃការដាក់ពាក្យសុំអាជ្ញាប័ណ្ណ​​អនុញ្ញាតធ្វើអាជីវកម្ម ស្របពេលនឹងការ​វិនិយោគ​អាជីវកម្ម​នៅ​កម្ពុជា។ ក្រៅតែពីផល​​លំបាក​ក្នុងការចំណាយពេលវេលាច្រើនជាមួយ​បណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏មានករណីខ្លះភាគីអ្នកវិនិយោគជប៉ុន នៅទីបញ្ចប់ ពុំអាចទទួលបានប័ណ្ណអនុញ្ញាតក្រោយការរត់ឯកសារលើនិតិវិធីនោះដែរ។ ជារឿយៗ និតិវិធីទាំងនោះនាំឱ្យភាគីជប៉ុនជួបនូវផលលំបាកច្រើនដែលពិបាកយល់។ ជារួម ភាគីវិនិយោគជប៉ុនត្រូវធ្វើការអំណត់ និងតស៊ូព្យាយាមច្រើន ដើម្បីទទួលបាននូវលិខិតអនុញ្ញាតធ្វើអាជីវកម្មនៅកម្ពុជា។ ដូច្នេះ ការស្វែងរកដៃគូអាជីវកម្មល្អៗនៅកម្ពុជាផ្ទាល់ គឺពិតជាមានសារៈសំខាន់។ យើងខ្ញុំយល់ឃើញថា ដើម្បីឱ្យអាជីវកម្មមួយរីកចម្រើននៅកម្ពុជា គឺពុំអាចខ្វះបាននូវកិច្ចសហការល្អពីដៃគូអាជីវកម្មក្នុងស្រុកឡើយ។ ដើម្បីដោះស្រាយបញ្ហាលើកឡើងខាងលើនេះ…

ចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០២៤ សមាជិកសមាគមជប៉ុន-កម្ពុជា បានចូលជួប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិល្បៈ។ ឯ.ឧ. Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកជំទាវ ភឿង សកុណា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំគ្នាឡើងវិញម្តងទៀត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សមាជិកសមាគមកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ នៅក្នុងកិច្ចប្រជុំលើកនេះ សមាគមយើងខ្ញុំ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នានានា​ពេល​អនាគតជាមួយភាគីក្រសួង។ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានបញ្ជាក់ថា លោកជំទាវមានបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្រៅប្រទេស…

ពិធី​សម្ពោធដាក់ឱ្យដំណើរការ​ការិយាល័យ​សមាគម​ ​ជប៉ុន-​កម្ពុជា

ពិធីសម្ភោធបើកឱ្យប្រើប្រាស់ការិយាល័យសមាគម ជប៉ុន-​កម្ពុជា (JCA) ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ។ ឆ្លើយតបនឹងសំណើររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានលើកឡើងនៅឆ្នាំ២០២៣ ស្តីពីការស្នើឱ្យភាគីជប៉ុនយើងខ្ញុំ បង្កើតការិយាល័យមួយនៅកម្ពុជា ដើម្បីជាចំណុចទំនាក់ទំនងសម្រាប់ភាគីទាំងពីរគឺ ជប៉ុន និង កម្ពុជា, សមាគម ជប៉ុន-​កម្ពុជា យើងខ្ញុំបានសម្រេចនូវសមិទ្ធិផលបើកជាផ្លូវការនូវការិយាល័យសមាគមខ្លួននេះឡើង ដោយទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រច្រើនពីភាគីកម្ពុជា។ ក្នុងនោះដែរ ឆ្នាំនេះគឺជាខួបលើកទី៦១ ក្រោយការបង្កើត JCA…

ពិធីប្រគល់រថយន្តដឹកសំរាម

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នា២០២៣ រថយន្តដឹកសំរាមចំនួន ១០គ្រឿង ដែលសមាគមជប៉ុន-កម្ពុជារៀបចំ ត្រូវបានលាបពណ៌យ៉ាងស្រស់ស្អាត និងត្រូវបានប្រគល់ជូនភាគីកម្ពុជា ក្នុងពិធីប្រគល់ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងរាជធានីភ្នំពេញ។ រថយន្ត​ដឹក​សំរាម​ផលិតនៅជប៉ុន ដែល​មានរូប​ទង់ជាតិ​ជប៉ុន និង​ស្លាក​សញ្ញាសមាគមជប៉ុន-កម្ពុជា​ (JCA) នឹងត្រូវបានប្រើប្រាស់ទូទៅគ្រប់ទីកន្លែងនៅក្នុង​ប្រទេស​កម្ពុជា។សមាគមយើងខ្ញុំសង្ឃឹម​ថា​ រថយន្តដឹកសំរាមទាំងនោះនឹងចូលរួមជួយថែ​រក្សា​ទីក្រុងកម្ពុជា​ឱ្យ​ស្អាត និងមានអនាម័យខ្ពស់។ សមាគម JCA នឹងខិតខំបន្តសកម្មភាពរបស់ខ្លួនទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសជប៉ុន និងកម្ពុជា៕

បរិច្ចាគរបាំងវះកាត់ចំនួន ១០,០០០ ដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

កាលពីថ្ងៃទី១៦ ខែមិថុនា នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងវត្តមានលោកឯកអគ្គរដ្ឋទូត ង៉ោ រតនា សមាគមជប៉ុនកម្ពុជា បានប្រគល់របាំងមុខវះកាត់ចំនួន ១០,០០០ ដល់កម្មសិក្សាការីបច្ចេកទេសកម្ពុជា ដែលរស់នៅប្រទេសជប៉ុន ដែលជាអំណោយពីក្រុមហ៊ុនពាក់ព័ន្ធ ហើយលោកបានបរិច្ចាគនូវច្បាប់ចម្លងជូនដល់ ស្ថានទូត។

ពិធីប្រគល់អំណោយរថយន្តដឹកសំរាម

កាលពីថ្ងៃទី 27 មិថុនា រថយន្តដឹកសំរាមទាំង 10 គ្រឿងដែលសមាគមយើងធ្វើត្រូវបានលាបពណ៌យ៉ាងស្អាត ហើយពិធីប្រគល់អំណោយបានប្រព្រឹត្តទៅដោយជោគជ័យក្នុងរាជធានីភ្នំពេញ។រថយន្ត​ដឹក​សំរាម​ជប៉ុន​មាន​ទង់ជាតិ​ជប៉ុន និង​ស្លាក​សញ្ញា JCA រត់​ជុំវិញ​ប្រទេស​កម្ពុជា។ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​រក្សា​ទីក្រុង​ឱ្យ​ស្អាត។JCA នឹងបន្តខិតខំប្រឹងប្រែងសម្រាប់ប្រទេសជប៉ុន និងកម្ពុជា។  

សកម្មភាពនៅប្រទេសជប៉ុន

លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានចូលជួបសម្តែងការគួរសមជាមួយសមាគមជប៉ុន-កម្ពុជា

លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ដែលជាសមាជិកម្នាក់របស់ការិយាល័យសមាគមជប៉ុន-កម្ពុជា ផងដែរនោះ បានចូលជួបសម្តែងការគួរសមជាមួយលោក Masahiro Imamura ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ សូគីម៉ិច អ៊ិនវេសមេន គ្រុប ជាក្រុមហ៊ុនធំជាងគេមួយនៅកម្ពុជា ដែលគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ និងសណ្ឋាគារសុខា រួមនឹងអាជីវកម្មចម្រុះមួយចំនួនទៀត។ លោកអនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានជម្រាបលោក Masahiro Imamura ពីបញ្ហាប្រឈម និងតម្រូវការរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន…

លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ធ្វើទស្សនកិច្ចក្រុមហ៊ុនសមាជិកសមាគម JCA

ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុន លោក SAY Sophertra អនុប្រធាន ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទៅទស្សនាក្រុមហ៊ុន Nippon Koei, ក្រុមហ៊ុន Mitsubishi Corporation, និងក្រុមហ៊ុនទូរទស្សន៍ TBS Holdings ហើយបានពន្យល់អំពីអាជីវកម្មដែលក្រុមហ៊ុនលោកកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយភាគីសហគ្រាសជប៉ុនលើផ្នែកបច្ចេកវិទ្យា និងសេវាកម្មរបស់ក្រុមហ៊ុនជប៉ុនដែលបានលើកយកមកពិភាក្សា។ កិច្ចពិគ្រោះយោបល់រវាងភាគីជប៉ុន និងក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នឹងបន្តធ្វើឡើងនៅប្រទេសកម្ពុជាក្នុងខែតុលាខាងមុននេះផងដែរ៕

វេទិកា Nikkei អនាគតនៃអាស៊ី

នាថ្ងៃទី២៣ និង២៤ ខែឧសភា ឯ.ឧ.Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kato អគ្គលេខាធិការសមាគម រួមទាំងនាយកគ្រប់គ្រងសមាគម លោក Tanaka បានចូលរួមក្នុង វេទិកា Nikkei អនាគតនៃអាស៊ី ប្រារព្ធឡើងនាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងឱកាសដ៏មានតម្លៃនោះ តំណាងសមាគមយើងខ្ញុំបានស្តាប់ការពន្យល់អំពីរឿងរ៉ាវផ្សេងៗ ពីតំណាងមកពីប្រទេសនីមួយៗ ជាពិសេស ក៏បានស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការពង្រីកនូវវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ យើងខ្ញុំក៏បានចាប់អារម្មណ៍ជាពិសេសចំពោះសុន្ទរកថារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ លោក Mahathir ដែលល្បីឈ្មោះចំពោះការលើកឡើងពី “គោលនយោបាយឆ្ពោះទៅទិសខាងកើត”…

វេទិកាវិនិយោគនៅកម្ពុជារៀបចំដោយមជ្ឈមណ្ឌលអាស៊ានជប៉ុន

ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤   សមាជិកសមាគមយើងខ្ញុំ បានចូលរួមក្នុងវេទិកាវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយលើកឡើងពីការសម្រួលប្រព័ន្ធអនុគ្រោះពន្ធ និងពន្យល់ពីបដិវត្តភស្តុភារដោយប្រើទន្លេ និងប្រឡាយ។ ក្នុងនោះដែរ ក៏មានការពន្យល់ដោយលើកយកឧទាហរណ៍ជាក់លាក់ស្តែងនានា ស្តីពីការវិនិយោគនៅកម្ពុជា ដែលបានផ្តល់ឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម ឬការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ សមាគមយើងខ្ញុំ សូមស្វាគមន៍ចំពោះសមាជិកខ្លួន ដែលកំពុងពិចារណាពីការពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដែលអាចប្រើប្រាស់ទំនាក់ទំនងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីផ្តល់ជំនួយក្នុងដំណើរការចុះបញ្ជីក្រុមហ៊ុនសម្រាប់វិនិយោគជាដើម៕

កិច្ចជួបសំណេះសំណាលជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

5/7 18:00:-20:00 (តូក្យូ) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមសិក្ខាសាលារៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ កិច្ចជួបសំណេះសំណាលនេះធ្វើឡើង ស្របតាម​សំណើ​របស់សមាគម តាមរយៈក្រសួង​ការ​បរទេសជប៉ុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនៅប្រទេសជប៉ុន។ ភាគីទាំងពីរបានជជែកពីគោលបំណងនៃការបើកការិយាល័យសមាគមនៅកម្ពុជា ដែលបានពិភាក្សាគ្នាកាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមក។ ក្នុងកិច្ចសំណេះសំណាលលើកនេះ សមាគមយើងខ្ញុំបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមនិងតំណាងភាគីកម្ពុជាដែលមានសមាសភាពដូចជា៖ សមាគមឧកញ៉ាកម្ពុជា (COA), សភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCC), និងសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC), ដោយលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងសមាគមជប៉ុន-កម្ពុជា និងដៃគូពាក់ព័ន្ធនានាទាំងនៅកម្ពុជានិងជប៉ុន។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

ពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

នៅថ្ងៃទី២០ ខែកុម្ភៈ (ថ្ងៃអង្គារ) វេលាម៉ោង ១២:០០ ថ្ងៃត្រង់ សមាជិក JCA បានទទួលទានអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងនៅ Kojunsha ប្រទេសជប៉ុន។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន បានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមឆ្លើយតបនឹងការអញ្ជើញរបស់សមាគម JCA ដើម្បីចូលរួមក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដើម្បីសំណេះសំណាល និងបង្កើតបណ្តាញទំនាក់ទំនងជាមួយភាគីជប៉ុន…

Close Menu