ជំរាបសួរ

សមាគមជប៉ុន-កម្ពុជា ត្រូវបានបង្កើតឡើងនាខែវិច្ឆិកា ឆ្នាំ១៩៦៣
និងបានចូលរួមធ្វើសកម្មភាពនានាទាក់ទងនឹងដំណើរការកសាងសន្តិភាពចាប់ពីអំឡុងកិច្ចព្រមព្រាងសន្តិ
ភាពទីក្រុងប៉ារីស និងការដំណើរការឡើងវិញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា
ដែលមានរយៈពេលជាងកន្លះសតវត្ស។ ចាប់តាំងពីខែសីហា ឆ្នាំ២០១៣
សមាគមយើងខ្ញុំបានខិតខំធ្វើកំណែទម្រង់
ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ច្បាប់សាធារណៈជប៉ុននាឆ្នាំ២០០៨។ ជាលទ្ធផល នៅចុងខែមីនា
ឆ្នាំ២០១៤ ខុទ្ធកាល័យនាយករដ្ឋមន្រ្តីជប៉ុន
បានអនុម័តសម្រេចឱ្យដំណើរការសមាគមសាជាថ្មីចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំដដែល
តរហូតមកដល់បច្ចុប្បន្ន។ ក្នុងឱកាសនៃការចាប់ផ្តើមថ្មីនេះ ជាមួយនឹងស្មារតីថ្មី
និងដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រវត្តិសាស្រ្តថ្មីៗសម្រាប់សមាគម
យើងខ្ញុំនឹងខិតខំធ្វើការរួមគ្នាជាមួយរាល់គ្រប់ភាគី ដើម្បីរួបរួមគ្នា
ក្នុងដំណើរឆ្ពោះទៅមុខរួមគ្នាជាមួយការរីកចម្រើនរបស់សមាគម។
ជាសមិទ្ធផលថ្មីមួយទៀត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ សមាគមយើងខ្ញុំ
បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនយ៉ាងល្អប្រសើរ
ក្រោយទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំសមាគមជាលើកដំបូង
ដោយបានអនុម័តគោលនយោបាយសកម្មភាពសម្រាប់ឆ្នាំទីមួយរបស់ខ្លួន។ លើសពីនេះ សមាគមយើងខ្ញុំ
ក៏បានស្វាគមន៍លោក Masahiko Takamura អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី
ជាប្រធានកិត្តិយសរបស់សមាគម និងលោក Yoshiaki Ishizawa សាស្ត្រាចារ្យសាកលវិទ្យាល័យ Sophia
ជាអនុប្រធានកិត្តិយស និងលោក Kyosuke Shinozawa ជាប្រធានសមាគមស្រាវជ្រាវទីផ្សារមូលធន
ដើម្បីពង្រីកនូវសមត្ថភាពសមាគមឱ្យកាន់តែធំទូលាយ។ តាមរយៈ​សន្តិភាព
និងស្ថិរភាព​នយោបាយ​បច្ចុប្បន្ន, កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព
នាំឱ្យមានការកើនឡើងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគនានា រួមទាំងសហគ្រាសធុនតូច
និងមធ្យមរបស់ជប៉ុននៅកម្ពុជា។ ក្នុងន័យនេះ
តួនាទីរបស់សមាគមយើងខ្ញុំក៏កាន់តែមានសារៈសំខាន់ផងដែរ។
យើងខ្ញុំសូមស្វាគមន៍ចំពោះការចុះឈ្មោះជាសមាជិកពីសំណាកលោក និងលោកស្រី
ដែលចាប់អារម្មណ៍នឹងប្រទេសកម្ពុជា៕

សមាគមជប៉ុន-កម្ពុជា

ប្រធាន TAKAHASHI Fumiaki

Our Mission

សមាគមជប៉ុនកម្ពុជា មានគោលបំណងធ្វើជាវេទិកាធុរកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា។

បេសកកម្ម

ជំរុញ​ការ​យោគយល់​គ្នា​រវាង​ជប៉ុន និង​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ឱ្យ​កាន់តែ​ស៊ីជម្រៅ

ចក្ខុវិស័យ

ជំរុញគម្រោងនានាទាក់ទងនឹងការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ កីឡា និងវិស័យផ្សេងៗទៀត។

តម្លៃ

បង្កើតវេទិកាមួយដែលភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័ននានាក្នុងប្រទេសជប៉ុន និងកម្ពុជា ព្រមទាំងបង្កើតកំណត់ត្រានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយគាំទ្រដល់កិច្ចសហការសាធារណៈ និងឯកជន។

Close Menu