លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានចូលជួបសម្តែងការគួរសមជាមួយសមាគមជប៉ុន-កម្ពុជា
លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ដែលជាសមាជិកម្នាក់របស់ការិយាល័យសមាគមជប៉ុន-កម្ពុជា ផងដែរនោះ បានចូលជួបសម្តែងការគួរសមជាមួយលោក Masahiro Imamura ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
សូគីម៉ិច អ៊ិនវេសមេន គ្រុប ជាក្រុមហ៊ុនធំជាងគេមួយនៅកម្ពុជា ដែលគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ និងសណ្ឋាគារសុខា រួមនឹងអាជីវកម្មចម្រុះមួយចំនួនទៀត។ លោកអនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានជម្រាបលោក Masahiro Imamura ពីបញ្ហាប្រឈម និងតម្រូវការរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន និងបានស្នើសុំការគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍ប្រទេសទាំងពីរនាពេលអនាគត៕