កិច្ចជួបសំណេះសំណាលជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
5/7 18:00:-20:00 (តូក្យូ)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមសិក្ខាសាលារៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ កិច្ចជួបសំណេះសំណាលនេះធ្វើឡើង ស្របតាមសំណើរបស់សមាគម តាមរយៈក្រសួងការបរទេសជប៉ុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនៅប្រទេសជប៉ុន។ ភាគីទាំងពីរបានជជែកពីគោលបំណងនៃការបើកការិយាល័យសមាគមនៅកម្ពុជា ដែលបានពិភាក្សាគ្នាកាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមក។ ក្នុងកិច្ចសំណេះសំណាលលើកនេះ សមាគមយើងខ្ញុំបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមនិងតំណាងភាគីកម្ពុជាដែលមានសមាសភាពដូចជា៖ សមាគមឧកញ៉ាកម្ពុជា (COA), សភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCC), និងសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC), ដោយលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងសមាគមជប៉ុន-កម្ពុជា និងដៃគូពាក់ព័ន្ធនានាទាំងនៅកម្ពុជានិងជប៉ុន។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានពន្យល់អំពីសារៈសំខាន់នៃការបង្កើតបណ្តាញដឹកជញ្ជូនថ្មីមួយ ដែលនឹងត្រូវបានធ្វើឡើងដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាបរបស់កម្ពុជា ដែលនឹងផ្តល់នូវសក្តានុពលសេដ្ឋកិច្ចសម្រាប់កម្ពុជាខ្លួនឯងផង និងនៅក្នុងតំបន់ រួមទាំងភាគីក្រុមហ៊ុនជប៉ុនផង។
ដោយសារឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ដែរនោះ រាល់ការដាក់ពាក្យសុំប្រព័ន្ធអនុគ្រោះពន្ធ (គម្រោងវិនិយោគមានគុណភាព (QIP) ដែលផ្តល់ការអនុគ្រោះពន្ធ និងពន្ធគយសម្រាប់ឧស្សាហកម្មជំរុញការវិនិយោគ))នឹងត្រូវបានអនុវត្តតាមអ៊ីនធឺណិតតែមួយកន្លែងប៉ុណ្ណោះ ដូច្នេះភាគីក្រុមហ៊ុនជប៉ុនអាចធ្វើការទាក់ទងមក CDC ដើម្បីទទួលជំនួយទាំងនោះ។
សមាគម សូមស្វាគមក្រុមហ៊ុនជាសមាជិក ចំពោះការទាក់ទងអំពីការប្រើប្រាស់ប្រព័ន្ធខាងលើ៕