ពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី២០ ខែកុម្ភៈ (ថ្ងៃអង្គារ) វេលាម៉ោង ១២:០០ ថ្ងៃត្រង់ សមាជិក JCA បានទទួលទានអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងនៅ Kojunsha ប្រទេសជប៉ុន។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន បានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមឆ្លើយតបនឹងការអញ្ជើញរបស់សមាគម JCA ដើម្បីចូលរួមក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដើម្បីសំណេះសំណាល និងបង្កើតបណ្តាញទំនាក់ទំនងជាមួយភាគីជប៉ុន ដែលមានរយៈពេលប្រមាណមួយម៉ោងកន្លះ។
ពីសមាជិក JCA មានសមាសភាពជាង ១០នាក់ រួមទាំងឯ.ឧ. Takahashi ជាប្រធានសមាគមផង បានចូលរួមក្នុងកម្មវិធីខាងលើនេះ ហើយកម្មវិធីបានបញ្ចប់ជាមួយនឹងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាជប៉ុន គឺពុំអាចខ្វះបាននូវការចូលរួមពីភាគីសមាគម JCA និងសមាគមពាន់ព័ន្ធនានាដទៃទៀត ដូច្នេះយើងខ្ញុំសូមស្វាគមន៍សមាគម JCA សម្រាប់កិច្ចសហប្រតិបត្តិការនានាជាមួយភាគីកម្ពុជាយើង»។
លើសពីនេះ ស្របពេលនឹងការបើកដំណើរការការិយាល័យសមាគម JCA នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានសាទរ និងធ្វើការណែនាំអំពីសមាគម JCA ជូនទៅមន្រ្តីពាក់ព័ន្ធរបស់ភាគីរដ្ឋាភិបាលឱ្យបានស្គាល់ផងដែរ។ សមាគមយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានដើរតួនាទីជាស្ពានមិត្តភាពដើម្បី ផ្សព្វផ្សាយពីកម្ពុជាមកកាន់ប្រទេសជប៉ុន តាមរយៈសមាគម JCA យើងខ្ញុំ៕