ពិធីបរិច្ចាគរថយន្តដឹកសំរាម និងដំណើរទស្សនកិច្ចរោងចក្រ Nishyodo
ពិធីប្រគល់អំណោយជារថយន្តដឹកសំរាមចំនួន ១០គ្រឿង ត្រូវបានប្រារព្ធឡើងនៅមន្ទីរបរិស្ថានទីក្រុងអូសាកា។
សមាគមយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយក Mitsujo ទទួលបន្ទុកតំបន់ Kansai សម្រាប់ការបរិច្ចាគរថយន្តដឹកសំរាម ជូនដល់ក្រសួងបរិស្ថានកម្ពុជារយៈពេល២ឆ្នាំជាប់ៗគ្នា។ នៅថ្ងៃនៃព្រឹត្តិការណ៍នោះដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងតូក្យូ បានទៅទស្សនាទីក្រុងអូសាកា និងបានទស្សនារោងចក្រ Nishiyodo Plant (រោងចក្រដុតសំរាម) ផងដែរ។ សមាគមយើងខ្ញុំ នឹងបន្តជួយដល់ប្រទេសកម្ពុជា រួមជាមួយនឹងក្តីសុបិនមួយចង់ឃើញវត្តមានឡដុតសំរាមជប៉ុន និងក្រុមការងាររបស់ក្រុមហ៊ុនជប៉ុន មកបម្រើការនៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ៕