ពិធីទទួលទានអាហារល្ងាចជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ថ្ងៃសុក្រទី១៥ ខែធ្នូ 19:00-20:30 សណ្ឋាគារ New Otani តូក្យូ
កិច្ចប្រជុំកំពូលពិសេសជប៉ុន-អាស៊ាន ត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូបផ្សេងទៀត បានធ្វើដំណើរមកប្រទេសជប៉ុននៅថ្ងៃទី១៥ ខែធ្នូ។ បន្ទាប់ពីមានវេទិការធុរកិច្ចលើកទី៣ រៀបចំដោយសមាគមជប៉ុន-កម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សមាគមយើងខ្ញុំបានទទួលការសាកសួរច្រើនពីភាគីកម្ពុជា និងបានសម្រេចរៀបចំឱ្យមានពិធីជប់លៀងអាហារពេលល្ងាចនេះឡើង។ កិច្ចប្រជុំនេះធ្វើឡើងរវាងក្រុមប្រឹក្សាភិបាលនៃសមាគម និងក្រុមហ៊ុនជាសមាជិក ដែលបានស្នើសុំព័ត៌មានបន្ថែមពីភាគីកម្ពុជា ទាក់ទងនឹងតម្រូវការដែលបានពិភាក្សានៅវេទិការធុរកិច្ចលើកទី៣ នៅកម្ពុជា។
ពីភាគីកម្ពុជា ក្រៅពីវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី, ក៏មានវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល, រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ផងដែរ។
ពិធីនេះបានចាប់ផ្តើមដោយការស្វាគមន៍ពីប្រធានកិត្តិយសសមាគម លោក Masahiko Takamura អមដោយការលើកកែវជូនពរពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ទោះក្រុមការងារសម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញមកដល់ប្រទេសជប៉ុន តាមរយៈយន្តហោះឯកជនរបស់នាយករដ្ឋមន្ត្រីនៅម៉ោងប្រមាណ ៣ រសៀលថ្ងៃដដែល ហើយមានភាពហត់នឿយយ៉ាងណាក្តី, ប៉ុន្តែការផ្លាស់ប្តូរមតិរវាងភាគីទាំងពីរធ្វើឡើងយ៉ាងរស់រវើក និងបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ ដូចដែលសមាគមយើងខ្ញុំបានធ្វើការឆ្វែងយល់នៅក្នុងអំឡុងពេលនៃវេទិការធុរកិច្ចលើកទី៣ កន្លងទៅ ឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានក្តីរំពឹងច្រើនលើវិស័យនានាពីប្រទេសជប៉ុន និងបានបង្ហាញពីការបើកចំហរចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយភាគីជប៉ុន។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជារំពឹងថាសមាគមយើងខ្ញុំនឹងផ្តល់ការគាំទ្រដល់ការពង្រីកសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ នៅក្នុងឱកាសនោះដែរ ក៏មានការពិភាក្សាអំពីការពង្រីកការផ្ទេរបច្ចេកវិទ្យាជប៉ុនជាដើម មកកាន់កម្ពុជា និងការបង្កើតប្រព័ន្ធអាជីវកម្មរវាងប្រទេសទាំងពីរ ឱ្យដំណើរការប្រកបដោយនិរន្តរភាព រួមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការទំនាក់ទំនង ជាមួយក្រុមហ៊ុនជប៉ុន ដែលចំបាច់សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។
https://m.phnompenhpost.com/national/manet-welcomes-japan-sme-s-tech-skills-investment
តាំងពីខែកញ្ញា ឆ្នាំ២០២៣ តមក ដើម្បីរៀបចំវេទិការធុរកិច្ចលើកទី៣ នៅកម្ពុជា និងក្រោយមានការពិភាក្សាធ្វើឡើងនៅវេទិការធុរកិច្ចលើកទី៣ ប្រព្រឹត្តឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អំពីការបើកឱ្យមានពិធីជប់លៀងអាហារពេលល្ងាចនៅប្រទេសជប៉ុនក្នុងខែធ្នូនេះ, និងតាមការស្នើសុំពីភាគីកម្ពុជា,សមាគមជប៉ុន-កម្ពុជា ក៏បានសម្រេចចាប់ផ្តើមរៀបចំបង្កើតការិយាល័យសមាគមនៅកម្ពុជា នៅឆ្នាំ២០២៤ ដោយផ្អែកលើប្រការ ២ នៃមាត្រា ២ នៃច្បាប់សមាគមជប៉ុន។ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងបង្កើតឡើងនូវវេទិកាសម្រាប់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ដែលអនុញ្ញាតឱ្យទាំងក្រុមហ៊ុនសមាជិករបស់ជប៉ុន សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជាផងដែរ។
ស្របនឹងការបង្កើតឡើងនូវការិយាល័យសមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាពេលខាងមុខនេះ សមាគមនឹងបង្កើត M (បេសកកម្ម), V (ចក្ខុវិស័យ), និង V (តម្លៃ), ដោយធ្វើការរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។
បេសកកម្ម៖ ពង្រឹងមិត្តភាព និងលើកកម្ពស់ការយល់ដឹងរវាងជប៉ុន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ
ចក្ខុវិស័យ៖ ជំរុញគម្រោងនានាទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ កីឡា និងវិស័យផ្សេងៗដទៃទៀត
តម្លៃ៖ រៀបចំវេទិកាសម្រាប់តភ្ជាប់សហគ្រាសធុនតូច មធ្យម និងស្ថាប័ននានាក្នុងប្រទេសជប៉ុន និងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ជំនួយលើផ្នែកសហប្រតិបតិ្តការក្នុងវិស័យសាធារណៈ និងឯកជន។
នៅក្នុងឱកាសនេះ ក្រុមហ៊ុនជប៉ុនដែលបានចូលរួមក្នុងវេទិការធុរកិច្ចនាខែវិច្ឆិកា កន្លងទៅ បានរាយការណ៍ពីរបាយការណ៍វឌ្ឍនភាពដែលក្រុមហ៊ុនខ្លួនបានចូលរួមនៅកម្ពុជា ហើយក៏បានថ្លែងពីចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពនោះដែរ។ លើសពីនេះ ក្រុមហ៊ុនជប៉ុនខ្លះដែលបានចូលរួមក្នុងវេទិការធុរកិច្ចលើកទី៣នោះ ក៏បានប្រកាសពីយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួនក្នុងការវិនិយោគនៅកម្ពុជាផងដែរ។ សមាគមជប៉ុន-កម្ពុជា ជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំក្រុមវេទិការធុរកិច្ចទាំង៣លើកនេះ នឹងផ្តល់នូវលទ្ធផលល្អជាលំដាប់ចំពោះការវិនិយោគជប៉ុននៅកម្ពុជា ហើយវានឹងដើរតួនាទីសំខាន់ដើម្បីទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
យើងខ្ញុំសង្ឃឹមថាសមាគមនឹងសម្រេចបានលទ្ធផលបន្ថែមទៀតនៅឆ្នាំ២០២៤ នឹងបន្តពង្រឹងទំនាក់ទំនងល្អៗជាមួយក្រុមហ៊ុននានានៅកម្ពុជា។ សមាគមជប៉ុន-កម្ពុជា នឹងខិតខំបន្តបង្កើតបរិយាកាសល្អ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនជាសមាជិកសមាគម (ជាពិសេស សហគ្រាសធុនតូច និងមធ្យមជប៉ុន) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕