ចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០២៤ សមាជិកសមាគមជប៉ុន-កម្ពុជា បានចូលជួប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិល្បៈ។
ឯ.ឧ. Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកជំទាវ ភឿង សកុណា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំគ្នាឡើងវិញម្តងទៀត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សមាជិកសមាគមកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងកិច្ចប្រជុំលើកនេះ សមាគមយើងខ្ញុំបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានានាពេលអនាគតជាមួយភាគីក្រសួង។
លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានបញ្ជាក់ថា លោកជំទាវមានបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្រៅប្រទេស និងបានលើកឡើងពីកិច្ចពង្រឹងផ្នែកចំណេះដឹង និងការយល់ដឹងអំពីវប្បធម៌របស់ខ្លួនឱ្យបានស៊ីជម្រៅដែរ។
ពីភាគីសមាគមវិញ យើងខ្ញុំ ដែលមាន ឯ.ឧ. Takahashi ជាប្រធាន និង លោក Kato ជាអគ្គលេខាធិការ បានធ្វើការរាយការណ៍អំពីស្ថានភាពបច្ចុប្បន្ន និងពិភាក្សាអំពីផែនការអនាគតរបស់សមាគម ជូនលោកជំទាវរដ្ឋមន្រ្តី ថែមទាំងបានសន្យាថា សមាគមនឹងប្រើប្រាស់ការិយាល័យសមាគមជប៉ុន-កម្ពុជា ទើបបង្កើតឡើងនៅរាជធានីភ្នំពេញ ជាទីតាំងស្នូលដើម្បីពង្រឹងការផ្តល់ជំនួយបន្ថែមទៀតដល់ការវិនិយោគពីក្រុមហ៊ុនឯកជនជប៉ុន ដែលរួមមានសហគ្រាសធុនតូច និងមធ្យមជប៉ុនផង និងបានលើកឡើងពីកិច្ចសហការពីភាគីរដ្ឋតាមរយៈរដ្ឋាភិបាលមូលដ្ឋានក្នុងប្រទេសជប៉ុនផងដែរ។
ជាក់ស្តែង សមាគមជប៉ុន-កម្ពុជា បច្ចុប្បន្នកំពុងធ្វើការជាមួយក្រុមហ៊ុន IT Next Make ដែលជាក្រុមហ៊ុនសមាជិករបស់ខ្លួន បានធ្វើការណែនាំអំពីប្រព័ន្ធអាជីវកម្មក្នុងផ្នែកបរិស្ថាន និងបានណែនាំក្រុមហ៊ុនកែឆ្នៃឈ្មោះ Swai Mihara ដើម្បីចូលរួមកែលម្អបញ្ហាសំរាមនៅកម្ពុជា តាមរយៈការប្រើប្រាស់បណ្តាញសង្គម SNS ដូចជា៖ TikTok និង Facebook ក្នុងការងារទំនាក់ទំនងសាធារណៈ និងការងារទីផ្សារ។
លើសពីនេះ ពីភាគីនៃក្រុមហ៊ុន អ៊ីល ប្រ៊ីល ខូអិលធីឌី ក៏បានរាយការណ៍អំពីសាលាកែសម្ផស្ស ដែលបានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញកន្លងទៅ និងបានលើកឡើងពីការពង្រីក និងផ្សព្វផ្សាយសក្តានុពលផ្នែកថែរក្សាសម្ផស្សបែបខ្មែរ ដែលនឹងជួយបន្ថែមតម្លៃដល់វប្បធម៌ប្រពៃណីខ្មែរ សម្រាប់ពេលអនាគតផងដែរ។
សមាគមយើងខ្ញុំ នឹងខិតខំពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្តទៀត៕