បរិច្ចាគរបាំងវះកាត់ចំនួន ១០,០០០ ដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
កាលពីថ្ងៃទី១៦ ខែមិថុនា នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងវត្តមានលោកឯកអគ្គរដ្ឋទូត ង៉ោ រតនា សមាគមជប៉ុនកម្ពុជា បានប្រគល់របាំងមុខវះកាត់ចំនួន ១០,០០០ ដល់កម្មសិក្សាការីបច្ចេកទេសកម្ពុជា ដែលរស់នៅប្រទេសជប៉ុន ដែលជាអំណោយពីក្រុមហ៊ុនពាក់ព័ន្ធ ហើយលោកបានបរិច្ចាគនូវច្បាប់ចម្លងជូនដល់ ស្ថានទូត។

Related Articles អត្ថបទដែលទាក់ទង
លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ធ្វើទស្សនកិច្ចក្រុមហ៊ុនសមាជិកសមាគម JCA
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុន លោក SAY Sophertra អនុប្រធាន ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទៅទស្សនាក្រុមហ៊ុន Nippon Koei, ក្រុមហ៊ុន Mitsubishi Corporation, និងក្រុមហ៊ុនទូរទស្សន៍ TBS Holdings ហើយបានពន្យល់អំពីអាជីវកម្មដែលក្រុមហ៊ុនលោកកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយភាគីសហគ្រាសជប៉ុនលើផ្នែកបច្ចេកវិទ្យា និងសេវាកម្មរបស់ក្រុមហ៊ុនជប៉ុនដែលបានលើកយកមកពិភាក្សា។ កិច្ចពិគ្រោះយោបល់រវាងភាគីជប៉ុន និងក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នឹងបន្តធ្វើឡើងនៅប្រទេសកម្ពុជាក្នុងខែតុលាខាងមុននេះផងដែរ៕
វេទិកា Nikkei អនាគតនៃអាស៊ី
នាថ្ងៃទី២៣ និង២៤ ខែឧសភា ឯ.ឧ.Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kato អគ្គលេខាធិការសមាគម រួមទាំងនាយកគ្រប់គ្រងសមាគម លោក Tanaka បានចូលរួមក្នុង វេទិកា Nikkei អនាគតនៃអាស៊ី ប្រារព្ធឡើងនាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងឱកាសដ៏មានតម្លៃនោះ តំណាងសមាគមយើងខ្ញុំបានស្តាប់ការពន្យល់អំពីរឿងរ៉ាវផ្សេងៗ ពីតំណាងមកពីប្រទេសនីមួយៗ ជាពិសេស ក៏បានស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការពង្រីកនូវវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ យើងខ្ញុំក៏បានចាប់អារម្មណ៍ជាពិសេសចំពោះសុន្ទរកថារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ លោក Mahathir ដែលល្បីឈ្មោះចំពោះការលើកឡើងពី “គោលនយោបាយឆ្ពោះទៅទិសខាងកើត” ផងដែរ។ នៅពេលអ្នកសម្របសម្រួលបានសួរសំណួរអំពីទំនាក់ទំនងការទូត ដូចជា៖ ស្ថានភាពនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ប្រធានបទនៃការពិភាក្សាបានបញ្ចប់ដោយប្រកាន់យកភាព “អត់ធ្មត់” ជាគោល។ តាមរយៈកិច្ចពិភាក្សានោះ…
ពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី២០ ខែកុម្ភៈ (ថ្ងៃអង្គារ) វេលាម៉ោង ១២:០០ ថ្ងៃត្រង់ សមាជិក JCA បានទទួលទានអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងនៅ Kojunsha ប្រទេសជប៉ុន។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន បានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមឆ្លើយតបនឹងការអញ្ជើញរបស់សមាគម JCA ដើម្បីចូលរួមក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដើម្បីសំណេះសំណាល និងបង្កើតបណ្តាញទំនាក់ទំនងជាមួយភាគីជប៉ុន ដែលមានរយៈពេលប្រមាណមួយម៉ោងកន្លះ។ ពីសមាជិក JCA មានសមាសភាពជាង ១០នាក់ រួមទាំងឯ.ឧ. Takahashi ជាប្រធានសមាគមផង បានចូលរួមក្នុងកម្មវិធីខាងលើនេះ ហើយកម្មវិធីបានបញ្ចប់ជាមួយនឹងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។…