ពង្រឹងមិត្តភាពនិងលើកកម្ពស់ការយល់ដឹងរវាងជប៉ុន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ







Association Activity
សកម្មភាពសមាគម
About JCA
បេសកម្មរបស់ JCA
ណែនាំពីកម្ពុជា

- រៀបចំសិក្ខាសាលា និងផ្សព្វផ្សាយព័ត៌មានថ្មីៗចុងក្រោយបំផុតស្តីពីសេដ្ឋកិច្ច និងនយោបាយជាដើមនៅកម្ពុជា
- ចែករំលែកព័ត៌មានសំខាន់ៗពីកម្ពុជាតាមរយៈព្រឹត្តិប័ត្រអ៊ីម៉ែល
ទំនាក់ទំនងជាមួយសមាជិក

- បង្កើតកម្មវិធីជួបជុំផ្សេងៗ និងកម្មវិធីរាយការណ៍ពីបេសកកម្មសមាគម រួមទាំងបង្កើតកម្មវិធីជួបជុំសម្រាប់សមាជិក JCA ជាដើម។
រៀបចំវេទិកាធុរកិច្ចសម្រាប់ក្រុមហ៊ុនឯកជន

- រៀបចំវេទិការទំនាក់ទំនងធុរកិច្ចរវាងសហគ្រាសជប៉ុននិងសហគ្រាសកម្ពុជា (រៀបចំជាប្រចាំឆ្នាំជូនក្រុមអ្នកសង្កេតការណ៍វិនិយោគផ្នែកអាជីវកម្ម)
- ក្រៅពីនោះ ក៏មានរៀបចំផែនការវេទិការធុរកិច្ចដទៃទៀតដែរ
ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ

- រៀបចំវេទិការវិនិយោគផ្នែកធុរកិច្ចប្រចាំឆ្នាំ និងកិច្ចប្រជុំពិភាក្សាជាមួយក្រសួង និងស្ថាប័ននានានៅកម្ពុជា
- រៀបចំពិធីជប់លៀងទទួលទានអាហារ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់តំណាងរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសជប៉ុន
- ※ពព័ត៌មានខាងលើត្រូវបានកំណត់ជាមូលដ្ឋានសម្រាប់តែសមាជិកប៉ុណ្ណោះ។
លើសពីនេះ ប្រសិនបើអ្នកចង់អនុវត្តសេវាកម្មផ្សេងក្រៅពីបញ្ជីរាយនាម (ការស្ទង់មតិ ប្រឹក្សាយោបល់ សេវាកម្មផ្សេងៗ) យើងនឹងប៉ាន់ស្មានតម្លៃពលកម្ម។ល។ យោងទៅតាមចំនួនពិតនៃម៉ោងធ្វើការ។
Our Mission បេសកកម្មរបស់សមាគម
សមាគមជប៉ុន-កម្ពុជានឹងបង្កើតឱ្យមានវេទិការធុរកិច្ចរវាងជប៉ុន និងកម្ពុជា។
បេសកកម្ម
ពង្រឹងមិត្តភាព និងលើកកម្ពស់ការយល់ដឹងរវាងជប៉ុន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ
ចក្ខុវិស័យ
ជំរុញគម្រោងនានាទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ កីឡា និងវិស័យផ្សេងៗដទៃទៀត
ការផ្តល់តម្លៃ
រៀបចំវេទិកាសម្រាប់តភ្ជាប់សហគ្រាសធុនតូច មធ្យម និងស្ថាប័ននានាក្នុងប្រទេសជប៉ុន និងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ជំនួយលើផ្នែកសហប្រតិបតិ្តការក្នុងវិស័យសាធារណៈ និងឯកជន។


About the
Japan Cambodia Association
អំពីសមាគមជប៉ុន-កម្ពុជា
ពង្រឹងមិត្តភាព និងលើកកម្ពស់ការយល់ដឹងរវាងជប៉ុន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ
ព័ត៌មានលម្អិត
Greeting
គារវកិច្ច
តាមរយៈសន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្ន កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព នាំឱ្យមានការកើនឡើងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគនានា រួមទាំងសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុននៅកម្ពុជា។
ក្នុងន័យនេះ តួនាទីរបស់សមាគមយើងខ្ញុំក៏កាន់តែមានសារៈសំខាន់ផងដែរ។

About Cambodia
អំពីកម្ពុជា
មានទីតាំងស្តិតនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសដែលមានសណ្ឋានដីចម្រុះ និងមានធម្មជាតិដ៏សម្បូរបែប។ កំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងទីក្រុង នាំឱ្យមានការអភិវឌ្ឍន៍ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។
សមាគមជប៉ុន-កម្ពុជាយើងខ្ញុំ នឹងផ្សព្វផ្សាយដោយសង្ខេបឡើងវិញនូវព័ត៌មានចុងក្រោយបំផុតស្តីពីសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា រួមទាំងទំនាក់ទំនងនានាជាមួយប្រទេសជប៉ុនជាដើម។
Association Activity
សកម្មភាពសមាគម
News
សេចក្តីប្រកាស
Membership
ព័ត៌មានអំពីសមាជិកភាព
សម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅកម្ពុជា
យើងទន្ទឹងរង់ចាំសមាជិកភាពរបស់អ្នកដោយស្មោះ។
សូមចុចលើព័ត៌មានសមាជិកភាព ហើយអានបទប្បញ្ញត្តិសមាជិកភាព។
ទាញយកទម្រង់ពាក្យសុំសម្រាប់ "បុគ្គល" ឬ "សាជីវកម្ម/ក្រុម" ភ្ជាប់ត្រារបស់អ្នក និង
ផ្ញើវាតាមសំបុត្រ។