ការសម្តែងរបស់សមាជិក
ILBRiLLE Co.,Ltd. x TTP Groups Cambodia-សាលាកែសម្ផស្សនឹងដំណើរការរួមគ្នាក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីខែមករា ឆ្នាំ២០២៤-
អំពីគម្រោង ក្រុមហ៊ុន ILBRiLLE នឹងបើកសាលាកែសម្ផស្សមួយក្រោមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ដើម្បីផ្តល់ការអប់រំអំពីចំណេះដឹង និងបច្ចេកទេសផ្នែកសម្ផស្សដល់ស្ត្រីកម្ពុជា។ ក្រុមហ៊ុន ILBRiLLE មានគម្រោងអញ្ជើញគ្រូជំនាញផ្នែកថែរក្សាស្បែកជនជាតិជប៉ុន មកបង្រៀននៅក្នុងវគ្គសិក្សានោះដើម្បី “ចែករំលែកនូវចំណេះដឹងផ្នែកសម្រស់ឱ្យបានត្រឹមត្រូវ, វិធីសាស្រ្តថែរក្សាស្បែក, របៀបប្រើប្រាស់ឧបករណ៍កែសម្ផស្សជាដើម” រយៈពេលពីរឆ្នាំ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលអ្នកជំនាញផ្នែកសម្រស់នៅកម្ពុជា។ លើលពីនេះ ក្រុមហ៊ុន ILBRiLLE ក៏ផ្តល់ជូនសិស្សនូវវគ្គសិក្សាគ្រប់គ្រងអាជីវកម្មដូចជា៖ “ការធ្វើផែនការអាជីវកម្ម, ការទាក់ទាញអតិថិជន, និងការគ្រប់គ្រងអតិថិជនជាដើម” ដើម្បីជាជំនួយដល់សិស្សឱ្យយល់ដឹងពីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានឯករាជ្យភាពបន្ទាប់ពីបញ្ចប់ការសិក្សា។ សិស្សដែលបានបញ្ចប់វគ្គសិក្សារយៈពេលពីរឆ្នាំ នឹងត្រូវបានចេញជូននូវគុណវុឌ្ឍិផ្លូវការ ដោយភ្ជាប់ជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍…