Related Articles អត្ថបទដែលទាក់ទង
វេទិកា Nikkei អនាគតនៃអាស៊ី
នាថ្ងៃទី២៣ និង២៤ ខែឧសភា ឯ.ឧ.Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kato អគ្គលេខាធិការសមាគម រួមទាំងនាយកគ្រប់គ្រងសមាគម លោក Tanaka បានចូលរួមក្នុង វេទិកា Nikkei អនាគតនៃអាស៊ី ប្រារព្ធឡើងនាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងឱកាសដ៏មានតម្លៃនោះ តំណាងសមាគមយើងខ្ញុំបានស្តាប់ការពន្យល់អំពីរឿងរ៉ាវផ្សេងៗ ពីតំណាងមកពីប្រទេសនីមួយៗ ជាពិសេស ក៏បានស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការពង្រីកនូវវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ យើងខ្ញុំក៏បានចាប់អារម្មណ៍ជាពិសេសចំពោះសុន្ទរកថារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ លោក Mahathir ដែលល្បីឈ្មោះចំពោះការលើកឡើងពី “គោលនយោបាយឆ្ពោះទៅទិសខាងកើត” ផងដែរ។ នៅពេលអ្នកសម្របសម្រួលបានសួរសំណួរអំពីទំនាក់ទំនងការទូត ដូចជា៖ ស្ថានភាពនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ប្រធានបទនៃការពិភាក្សាបានបញ្ចប់ដោយប្រកាន់យកភាព “អត់ធ្មត់” ជាគោល។ តាមរយៈកិច្ចពិភាក្សានោះ…
ពិធីទទួលទានអាហារល្ងាចជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ថ្ងៃសុក្រទី១៥ ខែធ្នូ 19:00-20:30 សណ្ឋាគារ New Otani តូក្យូ កិច្ចប្រជុំកំពូលពិសេសជប៉ុន-អាស៊ាន ត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូបផ្សេងទៀត បានធ្វើដំណើរមកប្រទេសជប៉ុននៅថ្ងៃទី១៥ ខែធ្នូ។ បន្ទាប់ពីមានវេទិការធុរកិច្ចលើកទី៣ រៀបចំដោយសមាគមជប៉ុន-កម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សមាគមយើងខ្ញុំបានទទួលការសាកសួរច្រើនពីភាគីកម្ពុជា និងបានសម្រេចរៀបចំឱ្យមានពិធីជប់លៀងអាហារពេលល្ងាចនេះឡើង។ កិច្ចប្រជុំនេះធ្វើឡើងរវាងក្រុមប្រឹក្សាភិបាលនៃសមាគម និងក្រុមហ៊ុនជាសមាជិក ដែលបានស្នើសុំព័ត៌មានបន្ថែមពីភាគីកម្ពុជា ទាក់ទងនឹងតម្រូវការដែលបានពិភាក្សានៅវេទិការធុរកិច្ចលើកទី៣ នៅកម្ពុជា។ ពីភាគីកម្ពុជា ក្រៅពីវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន…
វេទិកាវិនិយោគនៅកម្ពុជារៀបចំដោយមជ្ឈមណ្ឌលអាស៊ានជប៉ុន
ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សមាជិកសមាគមយើងខ្ញុំ បានចូលរួមក្នុងវេទិកាវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយលើកឡើងពីការសម្រួលប្រព័ន្ធអនុគ្រោះពន្ធ និងពន្យល់ពីបដិវត្តភស្តុភារដោយប្រើទន្លេ និងប្រឡាយ។ ក្នុងនោះដែរ ក៏មានការពន្យល់ដោយលើកយកឧទាហរណ៍ជាក់លាក់ស្តែងនានា ស្តីពីការវិនិយោគនៅកម្ពុជា ដែលបានផ្តល់ឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម ឬការវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ សមាគមយើងខ្ញុំ សូមស្វាគមន៍ចំពោះសមាជិកខ្លួន ដែលកំពុងពិចារណាពីការពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដែលអាចប្រើប្រាស់ទំនាក់ទំនងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីផ្តល់ជំនួយក្នុងដំណើរការចុះបញ្ជីក្រុមហ៊ុនសម្រាប់វិនិយោគជាដើម៕