ចំពោះអ្នកចាប់អារម្មណ៍អំពីប្រទេសកម្ពុជា
សមាគមយើងខ្ញុំសូមស្វាគមន៍ចំពោះការចុះឈ្មោះរបស់លោកអ្នក។
សូមអានច្បាប់ និងបទប្បញ្ញត្តិថ្លៃសមាជិកភាពរបស់សមាគម រួចបំពេញ
និងបញ្ជូនទម្រង់បែបបទសុំចុះឈ្មោះជាសមាជិក។
បទប្បញ្ញត្តិសមាជិកភាព
ដោយផ្អែកលើបទប្បញ្ញត្តិនៃមាត្រា ៦ និង ៨ របស់សមាគម វិធានទាក់ទងនឹងនីតិវិធីសម្រាប់ការចុះឈ្មោះ
និងចេញពីសមាជិកភាពមានដូចខាងក្រោម។
ប្រការ ១ ៖ ការដាក់ពាក្យចុះឈ្មោះជាសមាជិក
ដើម្បីដាក់ពាក្យសុំសមាជិកភាពទៀងទាត់ សូមដាក់ពាក្យសុំចុះឈ្មោះសមាជិកភាព ទៅកាន់សមាគម
JCA ដូចមានបញ្ជាក់ដូចខាងក្រោម៖
(1) នាម និងគោត្តនាម
(2) ឈ្មោះក្រុមហ៊ុន និងឈ្មោះអ្នកទទួលខុសត្រូវ
(3) អាសយដ្ឋានទំនាក់ទំនង
(4) លេខទូរស័ព្ទទំនាក់ទំនង
(5) លេខ FAX
(6) អាសយដ្ឋានអ៊ីមែល
(7) គោលបំណងចុះឈ្មោះចូលជាសមាជិក និងកាលបរិច្ឆេទ
ប្រការ ២៖ ការយល់ព្រមពីក្រុមប្រឹក្សាភិបាល
ដោយផ្អែកលើពាក្យស្នើរសុំ
ប្រសិនបើបេក្ខជនត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិសមរម្យគ្រប់គ្រាន់សម្រាប់ចូលជាសមាជិកភាព
សមាជិកភាពនឹងត្រូវបានអនុម័ត។ បន្ទាប់មក សមាគមនឹងជូនដំណឹងដល់អ្នកចុះឈ្មោះអំពីការយល់ព្រម
ឬការមិនយល់ព្រម ហើយអ្នកចុះឈ្មោះនឹងក្លាយជាសមាជិកសមាគម។
នៅពេលមានការយល់ព្រមក្នុងប្រការទី១ បេក្ខជនចុះឈ្មោះនឹងក្លាយជាសមាជិកធម្មតា។
សូមចំណាំថាសមាគមយើងខ្ញុំនឹងមិនអាចឆ្លើយហេតុផលសម្រាប់ការមិនអនុម័តឡើយ។
ប្រការ ៣៖ ការជូនដំណឹងអំពីការចេញពីសមាជិកភាព
ប្រសិនបើអ្នកចង់ដកខ្លួនចេញពីសមាជិកភាព សូមដាក់ពាក្យចេញពីសមាជិកទៅកាន់សមាគម JCA ដោយបំពេញលក្ខខណ្ឌខាងក្រោម៖
(1) នាម និងគោត្តនាម
(2) ឈ្មោះក្រុមហ៊ុន និងឈ្មោះរបស់អ្នកទទួលខុសត្រូវ
(3) មូលហេតុដកសមាជិកភាព និងកាលបរិច្ឆេទ
ប្រការ ៤៖ បញ្ជីសមាជិក
សមាជិកដែលចូលរួមក្នុងសមាគមត្រូវចុះឈ្មោះក្នុងបញ្ជីសមាជិក។
ចំពោះព័ត៌មានទាក់ទងនឹងសមាជិកភាពដែលបានចុះឈ្មោះក្នុងបញ្ជីសមាជិក
សមាគមត្រូវគោរពយ៉ាងពេញលេញនូវបំណងប្រាថ្នារបស់សមាជិកម្នាក់ៗ
អំពីព័ត៌មានគួរឬពុំគួរផ្សព្វផ្សាយជាសាធារណៈ។
ប្រការ៥៖ ការពុំទទួលស្គាល់ក្រុមប្រឆាំងសង្គម
JCA អាចបញ្ចប់កិច្ចព្រមព្រៀងនេះដោយមិនមានការជូនដំណឹងជាមុន
ប្រសិនបើមានករណីណាមួយខាងក្រោមត្រូវបានរកឃើញជាប់ពាក់ព័ន្ធជាមួយសមាជិក៖
(1) ក្រុមឧក្រិដ្ឋកម្ម
(2) សមាជិកក្រុមឧក្រិដ្ឋកម្ម
(3) សមាជិករងនៃក្រុមឧក្រិដ្ឋកម្ម
(4) ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធឧក្រិដ្ឋកម្ម
(5) បុគ្គលដែលជាសមាជិកនៃក្រុមឧក្រិដ្ឋកម្មតិចជាង ៥ ឆ្នាំបន្ទាប់ពីឈប់ជាសមាជិកនៃក្រុមឧក្រិដ្ឋកម្ម
(6) បុគ្គលដែលជាសកម្មជនសង្គម ដូចជាផ្ទះប្រជុំទូទៅ ឬក្រុមហិង្សាសើបការណ៍ពិសេសជាដើម
(7) ជនផ្សេងទៀតដូចខាងលើ
JCA អាចបញ្ចប់កិច្ចព្រមព្រៀងនេះដោយមិនមានការជូនដំណឹងណាមួយ
ប្រសិនបើសមាជិកចូលរួមក្នុងសកម្មភាពណាមួយខាងក្រោម៖
(1) អំពើហឹង្សា
(2) ការទាមទារមិនសមហេតុផលលើសពីការទទួលខុសត្រូវផ្លូវច្បាប់
(3) ការគំរាមកំហែង ឬអំពើហឹង្សាទាក់ទងនឹងប្រតិបត្តិការ
(4) ការជ្រៀតជ្រែកជាមួយអាជីវកម្មរបស់ JCA
(5) សកម្មភាពផ្សេងទៀតដូចមានបញ្ជាក់ខាងលើ
ប្រការ ៦៖ បទប្បញ្ញត្តិបន្ថែម
បន្ថែមលើអ្វីដែលមានចែងក្នុងវិធានខាងនេះ
បញ្ហាចាំបាច់ណាមួយនឹងត្រូវបានកំណត់ដោយប្រធានដោយឡែក។
វិធានការមូលដ្ឋានទាក់ទងនឹងក្រុមប្រឆាំងសង្គម
JCA ប្រកាសគោលការណ៍ជាមូលដ្ឋានដូចខាងក្រោម
ដើម្បីការពារការខូចខាតដែលបង្កឡើងដោយក្រុមដែលបន្តការកេងចំណេញផ្នែកសេដ្ឋកិច្ច
តាមរយៈការប្រើប្រាស់អំពើហិង្សា និងវិធីសាស្ត្រក្លែងបន្លំ។
(1) JCA ត្រូវប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ដើម្បីបំបែកទំនាក់ទំនងទាំងអស់ជាមួយក្រុមប្រឆាំងសង្គម។
(2) ដើម្បីទប់ស្កាត់ការខូចខាតដែលបង្កឡើងដោយក្រុមប្រឆាំងសង្គម
សមាគមត្រូវសហការជាមួយអង្គភាពជំនាញខាងក្រៅ ដូចជា៖ ប៉ូលីស និងមេធាវីជាដើម
ដើម្បីដោះស្រាយជាមួយក្រុមទាំងនោះក្នុងលក្ខណៈរៀបចំ និងសមស្រប។
(3) យើងនឹងមិនទទួលយកការទាមទារដែលមិនសមហេតុផលណាមួយពីក្រុមប្រឆាំងសង្គមឡើយ
ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។
(4) យើងនឹងមិនផ្តល់អត្ថប្រយោជន៍ ឬចូលរួមក្នុងការចរចារជាមួយក្រុមប្រឆាំងសង្គមឡើយ។
(5) យើងនឹងធានាសុវត្ថិភាពចំពោះសមាជិកក្រុមប្រឹក្សាភិបាល
និងសមាជិកដើម្បីឆ្លើយតបទៅនឹងការទាមទារហួសហេតុដោយក្រុមប្រឆាំងសង្គម។
របៀបចុះឈ្មោះ
ចុះឈ្មោះតាមអ៊ីមែល
សូមបំពេញព័ត៌មានដូចខាងក្រោម ហើយផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលទំនាក់ទំនងមកសមាគម។
【ព័ត៌មានដែលបានលើកឡើង】
(1) នាម និងគោត្តនាម
(2) ឈ្មោះក្រុមហ៊ុន និងឈ្មោះអ្នកទទួលខុសត្រូវ
(3) អាសយដ្ឋានទំនាក់ទំនង
(4) លេខទូរស័ព្ទទំនាក់ទំនង
(5) លេខទូរសារទំនាក់ទំនង
(6) អាសយដ្ឋានអ៊ីមែល
(7) គោលបំណងដាក់ពាក្យចូលជាសមាជិក និងកាលបរិច្ឆេទ
【អាស័យដ្ឋានអ៊ីមែលទំនាក់ទំនង】
a.narita.jca@gmail.com