លោក SAY Sophertra អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ធ្វើទស្សនកិច្ចក្រុមហ៊ុនសមាជិកសមាគម JCA
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុន លោក SAY Sophertra អនុប្រធាន ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទៅទស្សនាក្រុមហ៊ុន Nippon Koei, ក្រុមហ៊ុន Mitsubishi Corporation, និងក្រុមហ៊ុនទូរទស្សន៍ TBS Holdings ហើយបានពន្យល់អំពីអាជីវកម្មដែលក្រុមហ៊ុនលោកកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយភាគីសហគ្រាសជប៉ុនលើផ្នែកបច្ចេកវិទ្យា និងសេវាកម្មរបស់ក្រុមហ៊ុនជប៉ុនដែលបានលើកយកមកពិភាក្សា។
កិច្ចពិគ្រោះយោបល់រវាងភាគីជប៉ុន និងក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នឹងបន្តធ្វើឡើងនៅប្រទេសកម្ពុជាក្នុងខែតុលាខាងមុននេះផងដែរ៕