ពិធីបរិច្ចាគរថយន្តដឹកសំរាម និងដំណើរទស្សនកិច្ចរោងចក្រ Nishyodo

ពិធីប្រគល់អំណោយជារថយន្តដឹកសំរាមចំនួន ១០គ្រឿង ត្រូវបានប្រារព្ធឡើងនៅមន្ទីរបរិស្ថានទីក្រុងអូសាកា។

សមាគមយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយក Mitsujo ទទួលបន្ទុកតំបន់ Kansai សម្រាប់ការបរិច្ចាគរថយន្តដឹកសំរាម ជូនដល់ក្រសួងបរិស្ថានកម្ពុជារយៈពេល២ឆ្នាំជាប់ៗគ្នា។ នៅថ្ងៃនៃព្រឹត្តិការណ៍នោះដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងតូក្យូ បានទៅទស្សនាទីក្រុងអូសាកា និងបានទស្សនារោងចក្រ Nishiyodo Plant (រោងចក្រដុតសំរាម) ផងដែរ។ សមាគមយើងខ្ញុំ ​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា រួមជាមួយនឹងក្តី​សុបិនមួយចង់ឃើញ​វត្តមាន​ឡដុត​សំរាម​ជប៉ុន និង​ក្រុមការងាររបស់ក្រុមហ៊ុនជប៉ុន មកបម្រើការនៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ៕

Related Articles

Close Menu