ពិធីប្រគល់រថយន្តដឹកសំរាម
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នា២០២៣ រថយន្តដឹកសំរាមចំនួន ១០គ្រឿង ដែលសមាគមជប៉ុន-កម្ពុជារៀបចំ ត្រូវបានលាបពណ៌យ៉ាងស្រស់ស្អាត និងត្រូវបានប្រគល់ជូនភាគីកម្ពុជា ក្នុងពិធីប្រគល់ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងរាជធានីភ្នំពេញ។
រថយន្តដឹកសំរាមផលិតនៅជប៉ុន ដែលមានរូបទង់ជាតិជប៉ុន និងស្លាកសញ្ញាសមាគមជប៉ុន-កម្ពុជា (JCA) នឹងត្រូវបានប្រើប្រាស់ទូទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
សមាគមយើងខ្ញុំសង្ឃឹមថា រថយន្តដឹកសំរាមទាំងនោះនឹងចូលរួមជួយថែរក្សាទីក្រុងកម្ពុជាឱ្យស្អាត និងមានអនាម័យខ្ពស់។
សមាគម JCA នឹងខិតខំបន្តសកម្មភាពរបស់ខ្លួនទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសជប៉ុន និងកម្ពុជា៕