SHIBATA INDUSTRIAL CO., LTD.|ស្រះក្រាលកៅស៊ូជាមួយនិងគំរបអណ្តែតទឹកSHIBATA INDUSTRIAL CO., LTD.

ព​ត៍​មាន​ក្រុមហ៊ុន

SHIBATA INDUSTRIAL CO., LTD.

នាយករង YAMAMOTO KAZUO

ព័ត៌មានលម្អិតអំពីអាជីវកម្ម៖

តាំងពីឆ្នាំ 2016 មក ក្រុមហ៊ុន Shibata Industrial Co., ltd បានផ្សព្វផ្សាយគម្រោងស្រះទឹកដែលមានគម្របអណ្តែតទឹកនៅក្នុងប្រទេសកម្ពុជា ហើយ ពីឆ្នាំ 2021មក យើងកំពុងអនុវត្តគម្រោងសាកល្បងរបស់ JICA ដោយមាន MAFF, MRD, និង MOWRAM ជាដៃគូ ។

 

គ្រោងគម្រោង

ដើម្បីរួមចំណែកដល់ការសម្រេចបាននូវការរស់នៅប្រកបដោយនិរន្តរភាព និងកសិកម្មនៅកម្ពុជា ដែលគ្រោះរាំងស្ងួតកើតឡើងញឹកញាប់ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ យើងបានបង្ហាញពីប្រសិទ្ធភាពនៃស្រះក្រាលកៅស៊ូជាមួយនឹងគម្របបណ្តែតទឹក ក្នុងការធានាធនធានទឹក និងគុណភាពទឹក។

 

ផ្ទៃខាងក្រោយនៃការអនុវត្តគម្រោង

នៅកម្ពុជា ប្រជាជនជាច្រើនធ្វើការក្នុងវិស័យកសិកម្ម ប៉ុន្តែតំបន់ជាច្រើនពឹងផ្អែកលើទឹកភ្លៀង ហើយវាពិបាកក្នុងការមានធនធានទឹកគ្រប់គ្រាន់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតជាដើម។ ស្រះក្រាលកៅស៊ូដែលមានគម្របអណ្តែតទឹក រក្សាទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

 

គំនិតលើគម្រោង

ស្រះក្រាលកៅស៊ូជាមួយនិងគំរបអណ្តែតទឹកចូលរួមចំណែកអោយជីវភាពប្រជាជនរីកចំរើន។

 

គំរោង​អនាគត

យើងក៏នឹងដំណើរការផងដែរជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវបរិក្ខារប្រព្រឹត្តិកម្មទឹក ទប់ស្កាត់ការខ្សោះជីវជាតិនៃគុណភាពទឹក និងការធ្វើពិពិធកម្មការប្រើប្រាស់ទឹក ដូចជាទឹកក្នុងស្រុក និងទឹកផឹក តាមរយៈការធានាគុណភាពទឹក និងធនធានទឹកឱ្យមានស្ថេរភាព។

 

<URL អត្ថបទដែលទាក់ទង>

https://sowakh.com/category/products/agriculture/

Related Articles

Close Menu