SHIBATA INDUSTRIAL CO., LTD.|ស្រះក្រាលកៅស៊ូជាមួយនិងគំរបអណ្តែតទឹកSHIBATA INDUSTRIAL CO., LTD.
ពត៍មានក្រុមហ៊ុន
SHIBATA INDUSTRIAL CO., LTD.
នាយករង | YAMAMOTO KAZUO |
ព័ត៌មានលម្អិតអំពីអាជីវកម្ម៖ |
តាំងពីឆ្នាំ 2016 មក ក្រុមហ៊ុន Shibata Industrial Co., ltd បានផ្សព្វផ្សាយគម្រោងស្រះទឹកដែលមានគម្របអណ្តែតទឹកនៅក្នុងប្រទេសកម្ពុជា ហើយ ពីឆ្នាំ 2021មក យើងកំពុងអនុវត្តគម្រោងសាកល្បងរបស់ JICA ដោយមាន MAFF, MRD, និង MOWRAM ជាដៃគូ ។ |
គ្រោងគម្រោង
ដើម្បីរួមចំណែកដល់ការសម្រេចបាននូវការរស់នៅប្រកបដោយនិរន្តរភាព និងកសិកម្មនៅកម្ពុជា ដែលគ្រោះរាំងស្ងួតកើតឡើងញឹកញាប់ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ យើងបានបង្ហាញពីប្រសិទ្ធភាពនៃស្រះក្រាលកៅស៊ូជាមួយនឹងគម្របបណ្តែតទឹក ក្នុងការធានាធនធានទឹក និងគុណភាពទឹក។
ផ្ទៃខាងក្រោយនៃការអនុវត្តគម្រោង
នៅកម្ពុជា ប្រជាជនជាច្រើនធ្វើការក្នុងវិស័យកសិកម្ម ប៉ុន្តែតំបន់ជាច្រើនពឹងផ្អែកលើទឹកភ្លៀង ហើយវាពិបាកក្នុងការមានធនធានទឹកគ្រប់គ្រាន់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតជាដើម។ ស្រះក្រាលកៅស៊ូដែលមានគម្របអណ្តែតទឹក រក្សាទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
គំនិតលើគម្រោង
ស្រះក្រាលកៅស៊ូជាមួយនិងគំរបអណ្តែតទឹកចូលរួមចំណែកអោយជីវភាពប្រជាជនរីកចំរើន។
គំរោងអនាគត
យើងក៏នឹងដំណើរការផងដែរជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវបរិក្ខារប្រព្រឹត្តិកម្មទឹក ទប់ស្កាត់ការខ្សោះជីវជាតិនៃគុណភាពទឹក និងការធ្វើពិពិធកម្មការប្រើប្រាស់ទឹក ដូចជាទឹកក្នុងស្រុក និងទឹកផឹក តាមរយៈការធានាគុណភាពទឹក និងធនធានទឹកឱ្យមានស្ថេរភាព។
<URL អត្ថបទដែលទាក់ទង>
https://sowakh.com/category/products/agriculture/