ជំរាបសួរ
សមាគមជប៉ុន-កម្ពុជា ត្រូវបានបង្កើតឡើងនាខែវិច្ឆិកា ឆ្នាំ១៩៦៣
        និងបានចូលរួមធ្វើសកម្មភាពនានាទាក់ទងនឹងដំណើរការកសាងសន្តិភាពចាប់ពីអំឡុងកិច្ចព្រមព្រាងសន្តិ
        ភាពទីក្រុងប៉ារីស និងការដំណើរការឡើងវិញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា
        ដែលមានរយៈពេលជាងកន្លះសតវត្ស។ ចាប់តាំងពីខែសីហា ឆ្នាំ២០១៣
        សមាគមយើងខ្ញុំបានខិតខំធ្វើកំណែទម្រង់
        ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ច្បាប់សាធារណៈជប៉ុននាឆ្នាំ២០០៨។ ជាលទ្ធផល នៅចុងខែមីនា 
        ឆ្នាំ២០១៤ ខុទ្ធកាល័យនាយករដ្ឋមន្រ្តីជប៉ុន
        បានអនុម័តសម្រេចឱ្យដំណើរការសមាគមសាជាថ្មីចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំដដែល
        តរហូតមកដល់បច្ចុប្បន្ន។ ក្នុងឱកាសនៃការចាប់ផ្តើមថ្មីនេះ ជាមួយនឹងស្មារតីថ្មី
        និងដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រវត្តិសាស្រ្តថ្មីៗសម្រាប់សមាគម
        យើងខ្ញុំនឹងខិតខំធ្វើការរួមគ្នាជាមួយរាល់គ្រប់ភាគី ដើម្បីរួបរួមគ្នា 
        ក្នុងដំណើរឆ្ពោះទៅមុខរួមគ្នាជាមួយការរីកចម្រើនរបស់សមាគម។
        ជាសមិទ្ធផលថ្មីមួយទៀត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ សមាគមយើងខ្ញុំ
        បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនយ៉ាងល្អប្រសើរ
        ក្រោយទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំសមាគមជាលើកដំបូង
        ដោយបានអនុម័តគោលនយោបាយសកម្មភាពសម្រាប់ឆ្នាំទីមួយរបស់ខ្លួន។ លើសពីនេះ សមាគមយើងខ្ញុំ
        ក៏បានស្វាគមន៍លោក Masahiko Takamura អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី
        ជាប្រធានកិត្តិយសរបស់សមាគម និងលោក Yoshiaki Ishizawa សាស្ត្រាចារ្យសាកលវិទ្យាល័យ Sophia
        ជាអនុប្រធានកិត្តិយស និងលោក Kyosuke Shinozawa ជាប្រធានសមាគមស្រាវជ្រាវទីផ្សារមូលធន
        ដើម្បីពង្រីកនូវសមត្ថភាពសមាគមឱ្យកាន់តែធំទូលាយ។ តាមរយៈសន្តិភាព
        និងស្ថិរភាពនយោបាយបច្ចុប្បន្ន, កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព
        នាំឱ្យមានការកើនឡើងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគនានា រួមទាំងសហគ្រាសធុនតូច
        និងមធ្យមរបស់ជប៉ុននៅកម្ពុជា។ ក្នុងន័យនេះ
        តួនាទីរបស់សមាគមយើងខ្ញុំក៏កាន់តែមានសារៈសំខាន់ផងដែរ។
        យើងខ្ញុំសូមស្វាគមន៍ចំពោះការចុះឈ្មោះជាសមាជិកពីសំណាកលោក និងលោកស្រី
        ដែលចាប់អារម្មណ៍នឹងប្រទេសកម្ពុជា៕
      
    សមាគមជប៉ុន-កម្ពុជា
ប្រធាន TAKAHASHI Fumiaki
សមាគមជប៉ុនកម្ពុជា មានគោលបំណងធ្វើជាវេទិកាធុរកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា។
បេសកកម្ម
ជំរុញការយោគយល់គ្នារវាងជប៉ុន និងកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
ចក្ខុវិស័យ
ជំរុញគម្រោងនានាទាក់ទងនឹងការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ កីឡា និងវិស័យផ្សេងៗទៀត។
តម្លៃ
បង្កើតវេទិកាមួយដែលភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័ននានាក្នុងប្រទេសជប៉ុន និងកម្ពុជា ព្រមទាំងបង្កើតកំណត់ត្រានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយគាំទ្រដល់កិច្ចសហការសាធារណៈ និងឯកជន។